Tuesday, February 2, 2016
Home
Unlabelled
មាន់ស្ងោបន្លែ
មាន់ស្ងោបន្លែ
+ គ្រឿងផ្សំ
- សាច់ភ្លៅមាន់ 1 ដុំ
- ខ្ទឹមបារាំងចិញ្ច្រាំ 1/4 មើម
- ទឹកស៊ុបសាច់មាន់ 1/2 ពែង
- ខ្ទឹមសចិញ្ច្រាំ 1 កំពិស
- មើមការ៉ុតហាន់ដុំជ្រុងតូចៗ 1 មើម
- ប្រេងម្កាក់ 1/2 ស្លាបព្រាបាយ
- ដំឡូងបារាំងបកសម្បកហើយហាន់ដុំជ្រុងតូចៗ 1 មើម
- ឃឹនឆាយបកសម្បក ហើយហាន់ខ្លីៗ 1 ធាង
- ទឹកប៉េងប៉ោះខាប់ 1/2 ស្លាបព្រាបាយ
+ វិធីធ្វើ
1 - ដំបូងដាក់សាច់ភ្លៅមាន់ចូលក្នុងខ្ទះដែលមានខ្លាញ់បន្តិច រួចទុកឱ្យឆ្អិនទាំងសាច់ និងស្បែក។
2 - បន្ទាប់មកទុកឱ្យត្រជាក់បន្តិច រួចហើយបកស្បែក និងចៀនយកតែសាច់ចេញមកចិញ្ច្រាំឱ្យតូច។
3 - រួចសឹមឆាខ្ទឹមបារាំងចិញ្ច្រាំនៅក្នុងឆ្នាំងមួយផ្សេងទៀតជាមួយប្រេងម្កាក់រហូតដល់ឡើងឆ្អិនទន់។
4 - បន្ទាប់មកដាក់សាច់មាន់ ការ៉ុត ឃឹនឆាយ ដំឡូងបារាំង ខ្ទឹមស និងទឹកប៉េងប៉ោះចូលទៅឆាត្រឡប់ឱ្យចូលគ្នាសព្វ។
5 - ដាក់ទឹកស៊ុបសាច់មាន់ចូលទៅ ហើយស្ងោរឱ្យពុះ រួចបន្ថយភ្លើង និងបន្តស្ងោរប្រមាណជា20នាទីទៀត ឬរហូតទាល់តែបន្លែឡើងទន់ល្អ។
6 - ជាចុងក្រោយត្រូវកិនឱ្យម៉ដ្ឋ មុននឹងយកទៅបញ្ចុកកូនតូចរបស់អ្នក៕
មាន់ស្ងោបន្លែ
Reviewed by 1
on
11:00:00 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment