- សាច់គោសុទ្ធកិន (យកសាច់ផុយ) ៨០០ ក្រាម
- ខ្ទឹមស (ចិញ្ច្រាំកុំអោយម៉ត់ពេក) ៥ មើម
- បាយចំហុយ ១ ចាន
- ស្ករស ប្រើបន្តិចបានហើយ
- ម្ទេសអាចម៍សត្វ ឬម្ទេសខ្មាំង ២០ គ្រាប់
- អំបិលម៉ដ្ឋ២ស្លាបព្រាបាយ ដើមខ្ទឹម និងក្រូចឆ្មារ តាមតម្រូវការប្រើ
- ប្លាស្ទីក ឬស្លឹកចេកសម្រាប់ខ្ចប់ណែម តាមតម្រូវការប្រើ
* វិធីធ្វើ
១– ដំបូងយកសាច់គោកិនច្របល់ចូលគ្នាជាមួយ ខ្ទឹមចិញ្ច្រាំ បាយចំហុយ ប៊ីចេង ស្ករស អំបិលម៉ដ្ឋ និងម្ទេសដាក់ទាំងមូលតែម្តង។
២–បន្ទាប់មកដាក់ខ្ចប់សាច់ ដែលផ្សំរួចស្រេចជាមួយស្លឹកចេក ឬប្លាស្ទីកចងឲ្យណែនរក្សាទុកប្រហែល៣-៤ថ្ងៃ ដើម្បីឲ្យណែមកាច់ឡើងជូរមានក្លិនឈ្ងុយ អាចទទួលទានបាន។
៣.ចុងក្រោយពេលទទួលទាន បកសំបកខាងក្រៅចេញ ហាន់ជាចំណិតៗ ឬផ្ទាប់ជាមួយដើមខ្ទឹម ក្រូចឆ្មារភាគច្រើនគេនិយមទទួលទានជាគ្រឿងក្លែម។

No comments:
Post a Comment