+ គ្រឿងផ្សំ
- ខ្ទឹមបារាំងមួយ ចិញ្ច្រាំល្អិតៗ
- ខ្ទឹមស ១មើម
- មាន់ ១គីឡូ
- ទឹកត្រី ៦ស្លាបព្រាបាយ
- អំបិលចុងស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាបាយ
- អង្ករកន្លះកំប៉ុង
- ប្រេងឆា
- សៀង
- ទឹកម្ទេស
- ម្រេចម៉ត់
- ស្លឹកខ្ទឹម
- ជីររណារ
- សណ្តែកបណ្តុះ
+ វិធីធ្វើ
១. បំពងខ្ទឹមស ជាមួយប្រេងឆា បីបួនស្លាបព្រា រហូតដល់ក្រហម ហើយដួសទុកមួយអន្លើ។ កុំទុកអោយក្រហមជ្រុល នោះខ្ទឹមនឹងក្លាយជាមានរសល្វីង។
២. យកខ្ទឹមបារាំងចិញ្ច្រាំ ទៅបំពងនៅក្នុងឆ្នាំងថ្មីមួយ រហូតដល់ក្រហមក្រមៅ
ទើបចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយកូរអោយរហ័ស បន្ទាប់មកទើបចាក់ទឹកចូល ១ពែង
ដាំអោយពុះ។
៣. លាងមាន់អោយស្អាត កាត់ជាបួនដុំ ដាក់ចូលក្នុងទឹកពុះ
រួចហើយឆាត្រឡប់អោយចូលជាតិរហូតខះទឹក ទើបចាក់ទឹកចូល
ដាំអោយពុះរហូតដល់ឆ្អិនសាច់មាន់។ ពេលស្ងោរសាច់ សូមកុំគ្របឆ្នាំង
ដើម្បីកុំអោយទឹកល្អក់ ហើយកុំដួសពពុះចេញ។ រំងាស់ភ្លើងក្តៅល្មម
ពពុះនឹងបាត់អស់វិញ ហើយទឹកនឹងរងថ្លាក្រហមស្អាត។ បន្ទាប់មក
ទើបស្រង់ដុុំមាន់ចេញ ទុកអោយត្រជាក់ ទើបបេះសាច់ចេញ។
៤. លាងអង្ករហើយ បង់ចូលទៅក្នុងទឹកស៊ុប រំងាស់អោយបែកគ្រាប់អង្ករ។ បើចង់ខាប់ សូមបន្ថយទឹក។ បើសិនចង់រាវ សូមចាក់ទឹកចូលបន្ថែម។
៥. សូមភ្លក់ថែមថយទឹកត្រី ឬ គ្រឿងប្រៃផ្អែមតាមចំណូលចិត្ត នៅពេលចាក់សរសៃសាច់មាន់ចូលក្នុងបបរវិញ។
៦. នៅពេលបរិភោគ គេអាចថែមល្បោយ និងគ្រឿងក្រៅដូចជា៖ ខ្ទឹមបំពង សណ្តែកបណ្តុះ
សៀង ជីរវ៉ាន់ស៊ុយ ជីររណា ឬជីរបារាំង ម្រេចបុក ជ្រក់ម្ទេស ក្រូចឆ្មារជាដើម៕
No comments:
Post a Comment