Sunday, February 28, 2016

0

Tuesday, February 23, 2016

* គ្រឿងផ្សំ
- ស្រាសរ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- លក្សអាហារពណ៌ក្រហម ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមសជញ្រ្ចាំ ៥ កំពិល
- ខ្ញីជញ្រ្ចាំ២ ស្លាបព្រាកាហ្វេ
- តៅហ៊ូកំប៉ុង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ
- សាច់ជ្រូក ៥០០ ក្រាមហាន់ជា៤ដុំ

‪* របៀបធ្វើ
- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់អោយសព្វ ទុកប្រហែលជា ១០ នាទី។
- យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយកគ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕


0

* ‎គ្រឿងផ្សំ‬
- សាច់គោសុទ្ធកិន (យកសាច់ផុយ) ៨០០ ក្រាម
- ខ្ទឹមស (ចិញ្ច្រាំកុំអោយម៉ត់ពេក) ៥ មើម
- បាយចំហុយ ១ ចាន
- ស្ករស ប្រើបន្តិចបានហើយ
- ម្ទេសអាចម៍សត្វ ឬម្ទេសខ្មាំង ២០ គ្រាប់
- អំបិលម៉ដ្ឋ២ស្លាបព្រាបាយ ដើមខ្ទឹម និងក្រូចឆ្មារ តាមតម្រូវការប្រើ
- ប្លាស្ទីក ឬស្លឹកចេកសម្រាប់ខ្ចប់ណែម តាមតម្រូវការប្រើ

* ‎វិធីធ្វើ
១– ដំបូងយកសាច់គោកិនច្របល់ចូលគ្នាជាមួយ ខ្ទឹមចិញ្ច្រាំ បាយចំហុយ ប៊ីចេង ស្ករស អំបិលម៉ដ្ឋ និងម្ទេសដាក់ទាំងមូលតែម្តង។
២–បន្ទាប់មកដាក់ខ្ចប់សាច់ ដែលផ្សំរួចស្រេចជាមួយស្លឹកចេក ឬប្លាស្ទីកចងឲ្យណែនរក្សាទុកប្រហែល៣-៤ថ្ងៃ ដើម្បីឲ្យណែមកាច់ឡើងជូរមានក្លិនឈ្ងុយ អាចទទួលទានបាន។
៣.ចុងក្រោយពេលទទួលទាន បកសំបកខាងក្រៅចេញ ហាន់ជាចំណិតៗ ឬផ្ទាប់ជាមួយដើមខ្ទឹម ក្រូចឆ្មារភាគច្រើនគេនិយមទទួលទានជាគ្រឿងក្លែម។


0

Friday, February 5, 2016

0

+ គ្រឿងផ្សំ‬
- ខ្ទឹមបារាំងមួយ ចិញ្ច្រាំល្អិតៗ
- ខ្ទឹមស ១មើម
- មាន់ ១គីឡូ
- ទឹកត្រី ៦ស្លាបព្រាបាយ
- អំបិលចុងស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាបាយ
- អង្ករកន្លះកំប៉ុង
- ប្រេងឆា
- សៀង
- ទឹកម្ទេស
- ម្រេចម៉ត់
- ស្លឹកខ្ទឹម
- ជីររណារ
- សណ្តែកបណ្តុះ
+ ‎វិធីធ្វើ‬
១. បំពងខ្ទឹមស ជាមួយប្រេងឆា បីបួនស្លាបព្រា រហូតដល់ក្រហម ហើយដួសទុកមួយអន្លើ។ កុំទុកអោយក្រហមជ្រុល នោះខ្ទឹមនឹងក្លាយជាមានរសល្វីង។
២. យកខ្ទឹមបារាំងចិញ្ច្រាំ ទៅបំពងនៅក្នុងឆ្នាំងថ្មីមួយ រហូតដល់ក្រហមក្រមៅ ទើបចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយកូរអោយរហ័ស បន្ទាប់មកទើបចាក់ទឹកចូល ១ពែង ដាំអោយពុះ។
៣. លាងមាន់អោយស្អាត កាត់ជាបួនដុំ ដាក់ចូលក្នុងទឹកពុះ រួចហើយឆាត្រឡប់អោយចូលជាតិរហូតខះទឹក ទើបចាក់ទឹកចូល ដាំអោយពុះរហូតដល់ឆ្អិនសាច់មាន់។ ពេលស្ងោរសាច់ សូមកុំគ្របឆ្នាំង ដើម្បីកុំអោយទឹកល្អក់ ហើយកុំដួសពពុះចេញ។ រំងាស់ភ្លើងក្តៅល្មម ពពុះនឹងបាត់អស់វិញ ហើយទឹកនឹងរងថ្លាក្រហមស្អាត។ បន្ទាប់មក ទើបស្រង់ដុុំមាន់ចេញ ទុកអោយត្រជាក់ ទើបបេះសាច់ចេញ។
៤. លាងអង្ករហើយ បង់ចូលទៅក្នុងទឹកស៊ុប រំងាស់អោយបែកគ្រាប់អង្ករ។ បើចង់ខាប់ សូមបន្ថយទឹក។ បើសិនចង់រាវ សូមចាក់ទឹកចូលបន្ថែម។
៥. សូមភ្លក់ថែមថយទឹកត្រី ឬ គ្រឿងប្រៃផ្អែមតាមចំណូលចិត្ត នៅពេលចាក់សរសៃសាច់មាន់ចូលក្នុងបបរវិញ។
៦. នៅពេលបរិភោគ គេអាចថែមល្បោយ និងគ្រឿងក្រៅដូចជា៖ ខ្ទឹមបំពង សណ្តែកបណ្តុះ សៀង ជីរវ៉ាន់ស៊ុយ ជីររណា ឬជីរបារាំង ម្រេចបុក ជ្រក់ម្ទេស ក្រូចឆ្មារជាដើម៕
0

+គ្រឿងផ្សំ‬
- ទឹក ឬ ខ្ទិះដូង ៤កែវ
- ស្ករស ១កូនកែវ
- អំបិលមួយចុងស្លាបព្រា
- ពងមាន់ ៥គ្រាប់
‪+វិធីធ្វើ‬
- ដំបូងដាំទឹកឲ្យពុះ រួចដាក់ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
- គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិល។
- បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ។
- ចាប់ផ្ដើមដាក់ស៊ុតក្រហមចូល នោះអ្នកនឹងទទួលបានបង្អែមពងមាន់ដ៏មានឱជារសឈ្ងុយឆ្ងាញ់៕
0

Tuesday, February 2, 2016


+ គ្រឿងផ្សំ
    -    សាច់​ភ្លៅ​មាន់ 1 ដុំ
    -    ខ្ទឹមបារាំង​ចិញ្ច្រាំ 1/4 មើម
    -    ទឹក​ស៊ុប​សាច់មាន់ 1/2 ពែង
    -    ខ្ទឹមស​ចិញ្ច្រាំ 1 កំ​ពិស
    -    មើម​ការ៉ុត​ហាន់​ដុំ​ជ្រុងតូចៗ 1 មើម
    -    ប្រេង​ម្កាក់ 1/2 ស្លាបព្រា​បាយ
    -    ដំឡូងបារាំង​បកសម្បក​ហើយហាន់​ដុំ​ជ្រុងតូចៗ 1 មើម
    -    ឃឹ​ន​ឆាយ​បកសម្បក ហើយ​ហាន់ខ្លីៗ 1 ធាង
    -    ទឹក​ប៉េងប៉ោះ​ខាប់ 1/2 ស្លាបព្រា​បាយ
+ វិធី​ធ្វើ
   1 - ដំបូង​ដាក់​សាច់​ភ្លៅ​មាន់​ចូលក្នុង​ខ្ទះ​ដែលមាន​ខ្លាញ់​បន្តិច រួច​ទុកឱ្យ​ឆ្អិន​ទាំង​សាច់ និង​ស្បែក។
   2 - បន្ទាប់មក​ទុកឱ្យ​ត្រជាក់​បន្តិច រួចហើយ​បកស្បែក និង​ចៀន​យកតែ​សាច់​ចេញមក​ចិញ្ច្រាំ​ឱ្យ​តូច។
   3 - រួច​សឹម​ឆា​ខ្ទឹមបារាំង​ចិញ្ច្រាំ​នៅក្នុង​ឆ្នាំង​មួយ​ផ្សេងទៀត​ជាមួយ​ប្រេង​ម្កាក់​រហូតដល់​ឡើង​ឆ្អិន​ទន់។
   4 - បន្ទាប់មក​ដាក់​សាច់មាន់ ការ៉ុត ឃឹ​ន​ឆាយ ដំឡូងបារាំង ខ្ទឹមស និង​ទឹក​ប៉េងប៉ោះ​ចូលទៅ​ឆា​ត្រឡប់​ឱ្យចូល​គ្នា​សព្វ។
   5 - ដាក់​ទឹក​ស៊ុប​សាច់មាន់​ចូលទៅ ហើយ​ស្ងោរ​ឱ្យ​ពុះ រួច​បន្ថយ​ភ្លើង និង​បន្ត​ស្ងោរ​ប្រមាណ​ជា20នាទី​ទៀត ឬ​រហូត​ទាល់តែ​បន្លែ​ឡើង​ទន់​ល្អ។
   6 - ជា​ចុងក្រោយ​ត្រូវ​កិន​ឱ្យ​ម៉ដ្ឋ មុននឹង​យកទៅ​បញ្ចុក​កូនតូច​របស់​អ្នក៕

0

+គ្រឿងផ្សំ‬
- ឆ្អឹងជំនីជ្រូក ៣០០ក្រាម កាត់ដុំតូចល្មម
- ល្ពៅ ១ដុំ ចិតជាដុំៗ (បំពង)
- ការ៉ុត ១មើមតូច ចិតចំណិតតូចៗល្មម
- ស្ករស ចុងស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយ ៥ដើម (ហាន់)
- ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំងដៃ
- ខ្ទឹមស ចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ (បំពង)

+‎វិធីធ្វើ‬
១. ដំបូងយកឆ្នាំងដាក់ទឹកដាំឲ្យពុះ បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូកចូល រួចទុកឲ្យពុះសិន។
២. ពេលទឹកពុះយកការ៉ុតដាក់ចូល ទុកឲ្យពុះម្តងទៀត ដាក់ជីវ៉ាន់ស៊ុយចូល(ទុកខ្លះ)។
៣. ចាប់ផ្តើមផ្សំគ្រឿង ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស,ខ្ទឹមស និងល្ពៅបំពងទុកឲ្យពុះដាក់ ខ្ទឹមបំពង, ជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមចូលជាការស្រេច៕

0


+គ្រឿងផ្សំ‬
- ទឹកម្ទេស
- ទឹកសៀង
- ស្ករត្នោត
- ម្ទេសស្រស់
- ម្ទេសឆា
+របៀបធ្វើ‬
- ដាក់គ្រឿងទាំងអស់លាយចូលគ្នាក្នុងចាន រួចកូរចូលអោយសព្វគ្រឿង។
- ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅប្រហែល២នាទី ទើបស្រង់ដាក់កញ្ច្រែងទុកអោយស្ងួត។
- ចាក់ប្រេងឆា ឬខ្លាញ់ទៅក្នុងខ្ទះ ដោយដាក់ខ្ទឹមសរខ្លះដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត។ បន្ទាប់មកចាក់ប្រហិតចូលកូរបន្តិច រួចសឹមចាក់គ្រឿងដែលផ្សំរួច កូរវាអោយសព្វរយៈពេល២ឬ៣នាទីជាការស្រេច។
0

Author

Like Our Khmer Old Songs

320&&menu.is(':hidden')){menu.removeAttr('style')}})}); $(function() { $(".nav-menu ul li:nth-child(1)").addClass('highlight'); $( ".nav-menu ul li ul li" ).removeClass( "highlight" ); }); $(document).ready(function() { $("ul#sub-menu").parent("li").addClass("hasSub"); (jQuery) }); $(document).ready(function() { $("ul#sub-menu").parent("li").addClass("hasSub"); $(".nav-menu ul li").each(function() { $(this).hoverTimeout(0, function() { $(this).children("ul").slideDown() }, 0, function() { $(this).children("ul").hide() }) }); }); //]]>